ច្បាប់ប្រុស
|
នេះបទព្រហ្មគីតិ
| ពីព្រេងព្រឹទ្ធទុកទូន្មាន
|
ចែងចងជានិទាន
| ទុកគ្រាន់មើលជាច្បាប់ថ្មី។
|
ឲ្យអស់កូនចៅក្រោយ
| ស្ដាប់កុំឲ្យភ្លេចស្មារតី
|
ប្រដៅទាំងប្រុសស្រី
| យកទុកខ្លួនគ្រប់អាត្មា។
|
ធម្មតាកើតជាមនុស្ស
| ទោះស្រីប្រុសក្រណាស់ណា
|
ក្រគិតក្នុងចិន្ដា
| ឲ្យបានដឹងសមនិងគួរ។
|
នឹងអស់ញាតិសន្ដាន
| សោះគេមានពាក្យថាជួ
|
កុំឆ្មើងកុំតែងតួ
| ធ្វើកំប៉ោងកុំពាក្យធំ។
|
នឹងដើរដូចភុជង្គ
| ឲ្យឱនអង្គអាចបារម្ភ
|
ឲ្យត្រូវនឹងច្បាប់ក្រម
| គួរប្រតិបត្តិកុំឲ្យឆ្គង។
|
រៀនបទរៀនបាទចាស៎
| កុំច្រឡាសលើរៀមច្បង
|
ស្រដីនឹងអ្នកផង
| ពាក្យឲ្យគួរកុំឯងវ៉ី។
|
អឺអើអញដាច់សាច់
| ឆ្គងពាក្យពេចន៍គេស្រដី
|
ដើមដៀលឲ្យអប្រិយ
| ស្រដីថាកូនអត់ពូជ។
|
ចាស់ទុំមិនប្រដៅ
| ជេរកូនចៅទើបវាខូច
|
គេថាកូនឥតពូជ
| មិនដឹងច្បាប់នឹងចាស់ទុំ។
|
គេដៀលដល់ម៉ែឪ
| កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
|
គេស្ដីដើមជៀវជុំ
| ជំនៀលនោះដល់មកចាស់។
|
កុំកាចកុំស្លូតពេក
| កុំចំអៀករៀនរហ័ស
|
កុំខ្លាចកុំហ៊ានណាស់
| ឲ្យរំពឹងរំពៃគ្រប់។
|
ទោះដេកឲ្យរហ័ស
| ភ្ញាក់មុនចាស់ដោះឡើងលុប
|
មុខមាត់មើលឲ្យគ្រប់
| ទ្រព្យរបស់សឹមដេកវិញ។
|
ស្លាម្លូស៊ីឲ្យច្រៀក
| កុំបីបៀកទាំងមូលមិញ
|
តូចធំឲ្យច្រៀកចេញ
| តាមពាក្យចាស់ថាអភ័ព្វ។
|
ដេកយូរកុំដេកយូរ
| ហើយទទូរដូចគេងាប់
|
សំពត់ស្លៀកឲ្យខ្ជាប់
| កុំឲ្យអាក្រាតក្រៅខ្លួន។
|
នឹងដេកកុំទ្រមក់
| ឲ្យលង់លក់ក្រៅពីក្បួន
|
បើភ្ញាក់ឲ្យដឹងខ្លួន
| ឡើងអង្គុយកុំមាត់ខ្លាំង។
|
ប្រែប្រាណប្រុងវិញ្ញាណ
| ខ្លាចក្រែងមានចោរចិត្តខ្មាំង
|
ប្រួញប្រាណប្របជញ្ជាំង
| ជញ្ជូនទ្រព្យលួចយកចេញ។
|
បើឥតមោះមន្ទិល
| កុំឲ្យខ្ជិលដេកទៅវិញ
|
ភ្ញាក់ហើយឲ្យក្រោកចេញ
| រកជក់ថ្នាំស៊ីម្លូស្លា។
|
ទោះពេលពន់ព្រលប់
| គន់ឲ្យគ្រប់ទ្រព្យនានា
|
កាំបិតខាងអាត្មា
| ឲ្យសិតទឹកដាក់ចុងជើង។
|
ប្រអប់ដាក់ទឹមស្មា
| ថ្វាយទេព្ពារក្សាយើង
|
ហើយឲ្យបំពក់ភ្លើង
| នៅក្រានក្រៅកុំឲ្យដាច់។
|
កុំឲ្យអស់រលីង
| រលត់ធេងហើយថាភ្លេច
|
សព្វថ្ងៃមើលកុំដាច់
| កុំដើរយកពីផ្ទះគេ។
|
ថែទាំមើលជើងក្រាន
| ឲ្យឧសមានកុំទំនេរ
|
បង្កាត់បង្កើតកេរ្តិ៍
| កុំប្រហែសឲ្យសូន្យសុង។
|
ប្រយ័ត្នក្រែងក្រងាយ
| ពុំសប្បាយឈឺពោះពុង
|
បង្កាត់កម្ដៅអង្គ
| អុជបំភ្លឺមើលនេះនោះ។
|
មានកាលយប់ងងឹត
| ភ្លេចមិនគិតជួនកូនចុះ
|
គ្មានភ្លើងអុជចន្លុះ
| ក្រានរលុះរលត់ធេង។
|
រត់រកភ្លើងសស្រាក់
| ព្រួយលំបាកតែខ្លួនឯង
|
ហេតុខ្ជិលពុំគិតក្រែង
| ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
|
ហើយឲ្យថែទាំទឹក
| ទោះយប់ព្រឹកកុំគិតងាយ
|
ដងដាក់ក្អមរាត់រាយ
| សព្វពួច ពាងអាងអុង ធំ។
|
កុំឲ្យស្ងួតក្អមធេង
| អស់រលីងពីពាងធំ
|
គ្មានសោះនោះមិនសម
| ជួនក្រែងក្រងាយយប់ថ្ងៃ។
|
ទោះដើរទៅឆ្ងាយជិត
| កាន់កាំបិតកំដរដៃ
|
ក្រែងមានមែកឈើព្រៃ
| កាប់កាន់មកធ្វើអុស។
|
ជួនកាលក្រែងមានបន្លា
| មុតអាត្មាគ្រាន់ចាក់ជួស
|
ជាគ្រឿងគ្រប់មិនខុស
| ការសត្រូវទោះឆ្មាឆ្កែ។
|
ដើរព្រៃឲ្យមើលលើ
| ឃើញស្លឹកឈើជាបន្លែ
|
កាប់កាន់កុំដៃទេ
| អង្គុយគន់មើលឆ្វេងស្ដាំ។
|
ក្រែងមានឈើព្រៃងាប់
| គួរកាច់កាប់យកជាថ្នាំ
|
ផ្ញើក្រានគ្រាន់ដណ្ដាំ
| បាយបានឆ្អិនឆាប់ដូចចិត្ត។
|
សោះស្រីស្រដីបាន
| បើអុសមានមិនព្រួយគិត
|
សព្វថ្ងៃប្រុងគំនិត
| ថែទាំទើបគង់របស់។
|
មាសប្រាក់ស្រូវអង្ករ
| ទុកឲ្យល្អកុំសប្បុរស
|
សំចៃកុំឲ្យអស់
| មើលថែថួនខ្លួនឯងណា។
|
សូវស្ដួចកុំឲ្យដាច់
| បើវាតិចឲ្យឧស្សាហ៍
|
រិះរកផ្សំទៀតណា
| ឲ្យបានច្រើនក្រវើន ទុក។
|
នឹងចាយឲ្យគិតក្រោយ
| ទោះនឹងឲ្យមើលមុខៗ
|
កុំឲ្យស៊ុកគ្រលុក
| ទោះនឹងទុកឲ្យចំណាំ។
|
រដូវធ្វើចម្ការ
| ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
|
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ
| ត្រាវត្រសក់សព្វបន្លែ។
|
កុំខ្ជិលកុំច្រអូស
| ទៅងងូសរត់សុំគេ
|
គេមិនឲ្យឯងទេ
| តែគឺមោះព្រោះខ្ជិលដាំ។
|
ទោះធ្វើស្រែចម្ការ
| ឲ្យឧស្សាហ៍មើលថែទាំ
|
កុំខ្ជិលកុំប្រចាំ
| ចបចូកជីកស្មៅវល្លិផង។
|
កុំឲ្យបង់កម្លាំង
| ទោះខែប្រាំងប្រើឲ្យដង
|
ទឹកទៅស្រោចស្រង់ផង
| ឲ្យលូតលាស់មានផ្លាផ្កែ។
|
ធ្វើការកុំគិតព្រួយ
| ខ្លួនឯងមួយកុំត្អូញត្អែរ
|
ខ្លាំងខ្សោយកុំឲ្យល្ហែ
| ខ្លាចតែនឿយហើយមិនធ្វើ។
|
ជាងយប់បិតឫស្សី
| ត្បាញជាល្អីតៅកញ្ជើ
|
កុំឲ្យស្រីស្ដីលើ
| ឥតអំពើធ្វើលេងទៅ។
|
កុំទុកដៃទទេ
| ជាងទំនេរបោចស្មៅព្រៅ
|
ខាងផ្ទះខាងលំនៅ
| ឲ្យវាលកាលកើតសុខា។
|
ឲ្យមានក្ដីបារម្ភ
| ធ្វើស្រែកុំចោលចម្ការ
|
ដឹងដែកកាំបិតព្រា
| ទុកឲ្យជាកុំឲ្យបាត់។
|
ដេកយប់ឲ្យរាំងទ្វារ
| ទ្រព្យជាៗប្រុងប្រយ័ត្ន
|
ត្រចៀកចាំកុំភ្លាត់
| កុំភ្លេចចោលមិនដឹងខ្លួន។
|
ប្រយ័ត្នប្រយោជន៍យូរ
| ទោះលក់ដូរមើលថែធួន
|
ទោះទ្រព្យរបស់ខ្លួន
| ឲ្យសួរកូនសួរប្រពន្ធ។
|
កុំអាងឯងជាប្រុស
| ចាយរបស់មិនគិតគន់
|
មិនដឹងដល់ប្រពន្ធ
| ព្រមព្រៀងគ្នាឥតបើថា។
|
ទោះបីបើបងប្អូន
| ពឹងរកខ្លួនទៅណាៗ
|
ទោះទៅលេងឥតការ
| ឥតគេរកដើរឆ្ងាយជិត។
|
ឲ្យប្រាប់អ្នកនៅផ្ទះ
| កុំរលះឥតគំនិត
|
គេភ័យព្រួយចិត្តគិត
| ព្រោះមិនដឹងជាទៅណា។
|
បើទៅជាមានភ័ព្វ
| ប្រសើរគាប់នោះឥតថា
|
ប្រសិនពានពស់ខ្លា
| ខ្យល់ចាប់ចុកឥតគេសម។
|
ទោះដើរមានដំណឹង
| ឲ្យរំពឹងគិតបារម្ភ
|
នឹងដើរៗឲ្យសម
| យប់ព្រលប់ឲ្យមាត់ក។
|
កុំស្ងៀមកុំស្ងាត់ពួន
| លបលាក់ខ្លួនខ្លាចមិនល្អ
|
ឲ្យមើលឲ្យមាត់ក
| ដើរឲ្យស្មោះសោះគេថា។
|
ទោះខ្លួនជាប៉ុន្មាន
| ពាក្យសន្ដានរែងមុសា
|
គេម៉ៃ មកអាត្មា
| តាមដំណឹងដំណើរខុស។
|
កូនអើយបាកុំធ្លោយ
| កុំធ្លាយឲ្យអាប់កេរ្តិ៍យស
|
ធម្មតាកើតជាប្រុស
| ឲ្យរករៀនច្បាប់មាត្រា។
|
លោកថាហៅឆ្កួតបី
| មួយឆ្កួតស្រីមួយឆ្កួតស្រា
|
មួយឆ្កួតល្បែងពាលា
| លេងបៀរប៉ោធួ កំតាត់។
|
ទាក់មាន់ទាក់ទទា
| ជល់ភ្នាល់គ្នាបរបាញ់សត្វ
|
អន្ទាក់ដាក់បង្កាត់
| ល្បែងអស់នោះមិនកំណើត។
|
ធម្មតាប៉ោនិងបៀ
| មិនដែលខ្មែរណានឹងកើត
|
មិនឮមានកំណើត
| មានតែលិចលង់ខ្លួនទេ។
|
ជួនកាលគេចាញ់ឯង
| រៀងរាល់ល្បែងគេនឹងរេ
|
មានកាលឯងចាញ់គេ
| កុំទុកចិត្តថាឯងប៉ិន។
|
ពីព្រឹកស្លៀកហូលជរ
| ល្ងាចស្លៀកសខ្វះចងក្បិន
|
ពីព្រឹកត្បកក្បាលចិន
| ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
|
ជួនកាលវាចងជើង
| ព្យួរខ្ពស់ឡើងដាំក្បាលចុះ
|
ភ្នែកស្លឹងតឹងក្រញុះ
| វាទារប្រាក់ឲ្យបានឆាប់។
|
មើលមុខល្អមិនតិចអី
| មិនខ្មាសស្រីផ្សារឈរស្ដាប់
|
មុខមិញដូចគេស្ដាប់
| មាត់ស្ញេញស្ញាញពេបកូនក្មេង។
|
ស្រែកថ្ងូរអេះអូយអឺយ
| អាចិកអើយអាណិតលែង
|
អញរកប្រាក់ឲ្យឯង
| ឲ្យអាចិកស្អែកនេះបាន។
|
ចិនឮព្រមស្រាយមក
| បណ្ដើររកប្រាក់សន្ដាន
|
តឹងទារទាល់តែបាន
| ទ្រព្យឲ្យទៅទើបវាលែង។
|
អ្នកអាយអ្នកអើយកុំ
| គួរបារម្ភរាល់តែល្បែង
|
កុំលកុំលូកលេង
| គួរឲ្យវាងឲ្យវៀរសោះ។
|
កុំឈរកុំឈប់ចិត្ត
| ក្រែងមិនអត់បង់កេរ្តិ៍កោះ
|
កុំល្បងល្បែងនោះសោះ
| គួរឲ្យដោះឲ្យដើរចេញ។
|
ច្បាប់នេះចាំរាល់ខ្លួន
| ទោះបងប្អូនមិត្តសម្លាញ់
|
ពឹងខ្លួនឯងឲ្យចេញ
| ធានាទ្រព្យគេយកទៅ។
|
ឯទ្រព្យបានទៅវា
| ឯងធានាស្រាប់តែនៅ
|
វាបានទ្រព្យយកទៅ
| ខ្លួនឯងនៅធានាស្រាប់។
|
ដល់គេមកតឹងទារ
| អ្នកធានាក៏បានឆាប់
|
មិនបានគេប្រចាប់
| ទៅជាខ្ញុំព្រោះធានា។
|
ទោះបងប្អូនធុរៈ
| ក្រជំពាក់គេតឹងទារ
|
បើមានទ្រព្យជួយជា
| កុំធានាណា៎អ្នកអាយ។
|
កូនអើយចូរបាចាំ
| ឪពុកផ្ដាំកុំបីណាយ
|
ប្រយ័ត្នរាល់រូបកាយ
| កុំឲ្យភ្លេចពាក្យនេះណា។
|
មួយទៀតហៅឆ្កួតស្រី
| គួរកុំបីសេពកាមា
|
វាតែងទាញអាត្មា
| នាំវង្វេងភ្លេចបាបបុណ្យ។
|
ភ្លេចទានសីលសូន្យសោះ
| ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
|
ភ្លេចទោសភ្លេចទាំងគុណ
| ភ្លេចទាំងការកាន់រសាយ។
|
បង្កើតតែទុក្ខទោស
| បើបានសុខសឹងប្រែក្លាយ
|
បង្កើតក្ដៅក្រហាយ
| ឲ្យទាស់តែងខឹងនឹងគ្នា។
|
ចងទោសគុំគង្គួន
| មិនគិតខ្លួនខ្លាចមរណា
|
មានកាលក្មួយនិងមា
| គុំធ្វើគ្នាឲ្យសោះសូន្យ។
|
បង្កើតតែចិត្តធំ
| ចៅគំនុំនឹងជីដូន
|
ឯបងខឹងនឹងប្អូន
| ម្ដាយនិងកូនគុំធ្វើគ្នា។
|
រីខ្ញុំគុំកាប់ម្ចាស់
| ឲ្យក្ដៅណាស់ក្នុងអង្គា
|
កើតទោសខឹងនឹងគ្នា
| ជាគំនុំពុំត្រាស្បើយ។
|
មានកាលគេដាក់ឃ្នាង
| វាមិនរាងចាលចិត្តឡើយ
|
លក់ព្នៃ ខ្ញុំគេហើយ
| មិនខ្លាចស្លាប់ដល់អាត្មា។
|
គេកាប់ដោតទាំងក្បាល
| មិនចេះចោលចិត្តឡើយណា
|
ភ្លេចខ្លួនសូន្យសោះណា
| នឹកតែត្រង់សេពសប្បាយ។
|
រីឯកាមកិលេស
| កុំប្រហែសគួរឲ្យណាយ
|
ស្អិតណាស់ណាអ្នកអាយ
| អ្នកអើយកុំគិតសង្ស័យ។
|
នេះឯងហៅឆ្កួតស្រី
| គួរកុំបីឲ្យអាល័យ
|
ចូរចងចាំសព្វថ្ងៃ
| ទុកទូន្មានអង្គអាត្មា។
|
អ្នកប្រាជ្ញលោកនិទាន
| ទុកទូន្មានរាល់រូបា
|
មួយហៅឆ្កួតសុរា
| នោះកុំផឹកវាស្រវឹង។
|
វានាំភ្លេចវិញ្ញាណ
| ភ្លេចសីលទានសោះសូន្យឈឹង
|
ផឹកហើយមិនដែលនឹង
| នាំចិត្តនោះឲ្យធំក្រៃ។
|
ឯខ្លួនឯងតូចទេ
| មើលទៅគេប៉ុនមេដៃ
|
កម្លាំងឯងស្មើនឹងចៃ
| មិនកោតគេតិចឡើយណា។
|
ក្អេងក្អាងពាក្យកក្អែ
| អួតពូកែបទបានស្រា
|
មិនមានខ្លាចនរណា
| ស្រដីកោងរកកលឈ្លោះ។
|
បញ្ជោរបញ្ចៀសផ្ដាស
| ជេរវាងវាសមិនចំឈ្មោះ
|
នាំហេតុតែខាងឈ្លោះ
| ឆ្លើយឆ្លងពាក្យឲ្យបានទាក់។
|
ប្រពន្ធឃើញឃាត់ទៅ
| ប្ដីមិនត្រូវថាកុំអ្នក
|
ឯងខឹងលោវាធាក់
| ដោយចិត្តធំបទបានស្រា។
|
មានកាលជួនស្រវឹង
| ពុំមានដឹងខ្លួនឡើយណា
|
ដើរដួលដេកផ្កាប់ផ្ងារ
| ស្រាតសំពត់អស់ពុំដឹង។
|
គេឃើញអស់ខ្មាសខ្ញុំ
| ក្មេងជៀវ ជុំសើចទ្រហឹង
|
ដេកដូចគេស្លាប់ឈឹង
| ក្អែរក្អួតពាសពេញទាំងខ្លួន។
|
កំណើតអ្នកផឹកស្រា
| កុំអួតថាឯងនឹងនួន
|
ដឹងហើយស្រវឹងបួន
| ខ្លួនខ្សត់ទេអួតថាមាន។
|
អ្នកស្លូតទៅជាកាច
| ឯងអ្នកខ្លាចទៅជាហ៊ាន
|
ខុសត្រូវទៅបំពាន
| បំពុលខ្លួនឲ្យបានបាប។
|
នេះឯងហៅឆ្កួតស្រា
| ក្នុងធម៌ថាពៀរដរាប
|
អ្នកណាផឹកហើយបាប
| បង់កិត្តិយសពុំសួស្ដី។
|
គួរកុំសេពសុរា
| នាំអាត្មាឲ្យអប្រិយ
|
នឹងធ្លាក់ទៅអវចី
| នរករងទុក្ខវេទនា។
|
ហៃអស់ជនទាំងឡាយ
| កុំរាយមាយក្នុងអង្គា
|
ចូរស្ដាប់ច្បាប់នេះណា
| ទុកទូន្មានខ្លួនសព្វថ្ងៃ។
|
នេះឯងហៅឆ្កួតបី
| លោកស្រដីក្នុងធម៌ថ្លៃ
|
បើអ្នកណាមួយនៃ
| នឹងប្រាថ្នាដោយចំណង។
|
លោកចងជាឧបមា
| ឲ្យអ្នកណាមួយផ្ចិតផ្ចង់
|
យកដែកដុលបោះបង់
| ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
|
បើកាន់ដែកដែលដុត
| នោះមិនមុតមិនមានក្ដៅ
|
កាន់បាននោះទើបហៅ
| ចិត្តមុតមែនពិតគិតប្រាណ។
|
នោះទើបលោកឲ្យធ្វើ
| នូវអំពើទាំងបីបាន
|
ដោយធម៌បុរាណ
| លោកឧបមាដូច្នេះនា។
|
ចាត់ចែងតែងជាបទ
| ព្រហ្មប្រាកដកាលបិតា
|
ប្រដៅខ្ញុំនេះណា
| សព្វសេចក្ដីដូច្នេះនៃ។
|
កិច្ចកាព្យរាយរៀបរោះ
| ខ្ញុំនាមឈ្មោះបណ្ឌិត មៃ
|
គិតចងជាសេចក្ដី
| ប្រដៅជនចប់ម្ល៉េះហោង៕
|
0 comments:
Post a Comment