Pages

Thursday 28 July 2011

Phra: Sot Khmer

៦ មហាគោវិន្ទសូត្រ           (សម្តែងអំពីមហាគោវិន្ទព្រាហ្មណ៍ ដែលជា អតីតជាតិរបស់ព្រះពុទ្ធសមណគោតម)
សេចក្ដីសង្ខេប
អត្ថន័យរបស់ព្រះសូត្រនេះមានពីរវគ្គ វគ្គខាងដើម ជាពាក្យ ក្រាបទូលរបស់បញ្ចសិខៈគន្ធព្វបុត្រ រឿងមហាគោវិន្ទព្រាហ្មណ៍ តាម ដែលបានស្ដាប់មកអំពីសនង្កុមារព្រហ្ម និងវគ្គចុងក្រោយ ជាព្រះពុទ្ធ វចនៈ ដែលត្រាស់ឆ្លើយពាក្យសួររបស់បញ្ចសិខគន្ធព្វបុត្រ ដែលមាន ខ្លឹមសារដូចតទៅៈ
វគ្គដើម
សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធ គង់នៅភ្នំគិជ្ឈកូដ ក្រុងរាជគ្រឹះ  បញ្ចសិខគន្ធព្វបុត្រដែលជាទេវបុត្រមួយអង្គ  ក្នុងពួក គន្ធព្វ និងជាទេវបរិវាររបស់ស្ដេចធតរដ្ឋ មហារាជ បានចុះមកក្រាប ទូលព្រះសម្មាសម្ពុទ្ធថា កាលថ្ងៃឧបោសថពេញបូណ៌មី ១៥ កើត ដែលជាថ្ងៃបវារណា មានការប្រជុំរបស់ពួកទេវតាជាន់តាវត្តិង្ស ក្នុង ទេវសភា ឈ្មោះ សុធម្មា មាន ស្ដេចសក្កទេវរាជ ជាប្រធាន ស្ដេច សក្កៈ ទ្រង់អនុមោទនាចំពោះទេវតា ដែលធ្លាប់ប្រព្រឹត្ដព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធ ព្រោះជាពួកដែលចម្រើនរុងរឿង ជាង ទេវតាពួកដទៃ (សេចក្តីត្រង់នេះ ដូចជនវសភសូត្រ) ។ បន្ទាប់ពីនោះ ទ្រង់បានត្រាស់សរសើរព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាម សេចក្ដីពិត ប្រការ
ព្រះគុណរបស់សម្មាសម្ពុទ្ធ ប្រការគឺៈ
          ១) ព្រះសម្មាសម្ពុទ្ធទ្រង់បដិបត្តិ ដើម្បីអនុគ្រោះដល់ជនច្រើន ដើម្បីសេចក្ដីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បី ប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ យើង មិនធ្លាប់ឃើញព្រះសាស្ដាដែលប្រកបដោយគុណដូច្នេះឡើយ ក្នុង អតីតកាល រហូតដល់ពេលនេះ  យើងក៏មិនឃើញនរណាផ្សេងពី ព្រះសម្មាសម្ពុទ្ធឡើយ
          ២) ព្រះធម៌ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងល្អហើយ អ្នកប្រតិបត្ដិគប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌មិនរងចាំកាល ដែលវិញ្ញូជនគប្បីដឹងចំពោះខ្លួនឯង យើងមិនធ្លាប់ឃើញព្រះសាស្ដា ប្រកបដោយគុណដូច្នេះឡើយ
          ៣)ព្រះសម្មាសម្ពុទ្ធអង្គនោះទ្រង់បញ្ញាត្ដិទុកល្អហើយថា នេះជា
កុសល នេះជាអកុសល នេះជាវត្ថុមានទោស នេះជាវត្ថុមិនមាន        ទោស នេះជាវត្ថុគួរសេព នេះជាវត្ថុមិនគួរសេព នេះជាវត្ថុអាក្រក់ នេះ ជាវត្ថុប្រណីត នេះជាវត្ថុខ្មៅ នេះជាវត្ថុស យើងមិនធ្លាប់ឃើញព្រះ សាស្ដាប្រកបដោយគុណដូច្នេះឡើយ
          ៤) ខបដិបត្ដិឱ្យដល់ព្រះនិព្វាន   ដែលព្រះសម្មាសម្ពុទ្ធអង្គនោះ ទ្រង់បញ្ញត្តិទុកហើយដល់សាវ័កទាំងឡាយ ព្រះនិពាន និងខបដិបត្ដិ នោះ សាកសមគ្នាដូចជាទឹកហូរចេញពីទន្លេគង្គា និងទឹកហូរចេញ ពីទន្លេយមុនារលាយចូលគ្នា យើងមិនធ្លាប់ឃើញព្រះសាស្ដាដែល ប្រកបដោយគុណដូច្នេះឡើយ
          ៥) ព្រះសម្មាសម្ពុទ្ធអង្គនោះ ទ្រង់បានព្រះសេក្ខៈទាំងឡាយ អ្នកដែលនៅមានការបដិបត្ដិ និងព្រះខីណាស្រពទាំងឡាយ អ្នកដែល ចប់ព្រហ្មចរិយហើយ ជាមិត្តសំឡាញ់ តែទ្រង់មិនជាប់ជំពាក់នឹងលោក ទាំងនោះឡើយ ទ្រង់ព្យាយាមបដិបត្ដិធម៌ដោយប្រពៃ យើងមិនធ្លាប់ ឃើញព្រះសាស្ដាប្រកបដោយគុណដូច្នេះឡើយ
          ៦)ព្រះសម្មាសម្ពុទ្ធអង្គនោះ ទ្រង់មានលាភកើតឡើងច្រើន និង មានពាក្យសរសើរផ្សព្វផ្សាយពាសពេញចេញទៅ ទាំងពួកក្សត្រក៏មាន សភាពជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ទ្រង់ជាអ្នកមានរូបឆោមគួរជាទី ស្រលាញ់ ហើយព្រះសម្មាសម្ពុទ្ធអង្គនោះសោយ ព្រះក្រយាហារ យ៉ាងប្រាសចាកសេចក្ដីស្រវឹង យើងមិនធ្លាប់ឃើញព្រះសាស្ដា អ្នក ប្រកបដោយគុណដូច្នេះឡើយ
          ៧) ព្រះសម្មាសម្ពុទ្ធអង្គនោះ ទ្រង់មានប្រក្រតីត្រាស់យ៉ាងណា ក៏ទ្រង់ធ្វើយ៉ាងនោះ ទើបទ្រង់បានពាក្យសរសើរថាទ្រង់មានប្រក្រតី និយាយដូចធ្វើ និង ធ្វើដូចនិយាយ យើងមិនធ្លាប់ឃើញព្រះសាស្ដា ប្រកបដោយគុណដូច្នេះឡើយ
          ៨) ព្រះសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ឆ្លងផុតសេចក្ដីសង្ស័យប្រាស ចាកសេចក្ដីងឿងឆ្ងល់អ្នកចប់សេចក្ដីត្រិះរិះ ដោយអាទិព្រហ្មចរិយៈ ដែលប្រព្រឹត្តទៅតាមអធ្យាស្រ័យ យើងមិនធ្លាប់ឃើញព្រះសាស្ដាដែល ប្រកបដោយគុណដូច្នេះឡើយក្នុងអតីតរហូតដល់បច្ចុប្បន្ននេះ យើងក៏ មិនធ្លាប់ឃើញអ្នកដទៃក្រៅពីព្រះសម្មាសម្ពុទ្ធអង្គនោះឡើយ
          ទេវតាទាំងឡាយ បានស្ដាប់ព្រះពុទ្ធគុណទាំងនោះហើយក៏ មានចិត្ដសប្បាយរីករាយ កើតបីតិសោមនស្សរកប្រមាណមិនបាន អង្គ ខ្លះសម្ដែងសេចក្ដីប្រាថ្នាសូមឱ្យមានព្រះសម្មាសម្ពុទ្ធ ក្នុងពេលជាមួយ​គ្នា អង្គខ្លះ អង្គខ្លះ អង្គខ្លះ​ ។ ស្ដេចសក្កទេវរាជ ត្រាស់តបថា ប្រព្រឹត្ដទៅមិនបានទេ ដែលព្រះពុទ្ធកើតឡើងក្នុងគ្រាតែមួយ ២ អង្គនោះ ។ សូមឱ្យព្រះសម្មាសម្ពុទ្ធអង្គនោះ មានព្រះរោគាពាធតិច មានព្រះជន្មាយុយឺនយូរ
          បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលតទៅថា ពេលពួកទេវតាជាន់ តាវត្តិង្សប្រជុំចប់ស្រេចបាច់ហើយ ពួកទេវតា និង ស្ដេចចាតុម្មហារាជ ព្រមទាំងពួកបរិវានៅមិនទាន់ត្រឡប់វិញនៅឡើយ ក៏កើតពន្លឺភ្លឺស្វាង ឡើង ជាបុព្វនិមិត្ដនៃការប្រាកដរបស់ស្ដេចមហាព្រហ្ម ពួកទេព និង សេ្តចចាតុម្មហារាជ ព្រមទាំងបរិវារ ក៏ចូលគាល់ស្តេចមហាព្រហ្មតទៅ (សេចក្ដីត្រង់នេះ ដូចក្នុងជនវសភសូត្រ គ្រប់ប្រការ) បន្ទាប់ពីនោះ មិនយូរប៉ុន្មាន សនង្កុមារព្រហ្ម ក៏ប្រាកដឡើង ទ្រង់អនុមោទនាចំពោះ ពួកទេវតា ដែលធ្លាប់ប្រព្រឹត្ដព្រហ្មចរិយធម៌ ក្នុងសំណាក់របស់ព្រះ មានព្រះភាគ ធ្វើឱ្យពួកទេវតាសប្បាយរីករាយចិត្ដក្រាបទូលថា នេះជា សេចក្ដីសប្បាយចិត្ដលើកទី២ ក្នុងថ្ងៃនេះ ។ លើកទី១ កើតឡើងនៅ ពេលបានស្ដាប់ស្ដេច សក្កទេវរាជ ជាធំជាងទេវតាបានពោលសរសើរ គុណរបស់ព្រះសម្មាសម្ពុទ្ធ តាមសេចក្ដីពិត ប្រការ សនង្កុមារ ព្រហ្ម ទើបទ្រង់សូមឱ្យស្ដេចសក្កទេវរាជ ត្រាស់សរសើរព្រះគុណទាំង នោះ ឱ្យលោកស្ដាប់ម្ដងទៀត ស្ដេចសក្កៈទើបត្រាស់សរសើរព្រះពុទ្ធ គុណម្ដងទៀតជាលើកទី ពេលសនង្កុមារព្រហ្មស្តាប់ចប់  បានពោលអះអាងថា ព្រះមានព្រះភាគអង្គនោះ ទ្រង់មានបញ្ញាច្រើន មកយូរហើយ និង ត្រាស់និទានរឿងក្នុងអតីតរបស់ព្រះពុទ្ធអង្គ គ្រា ដែលទ្រង់សោយព្រះជាតិ ជាមហាគោវិន្ទព្រាហ្មណ៍ ឲ្យពួកទេវតា ដែលមកប្រជុំក្នុងស្ថានតាវត្តិង្សស្តាប់ដោយពិស្តារ ដែលមានខ្លឹមសារ ដូចតទៅៈ
          ក្នុងអតីតកាល មានក្សត្រាធិរាជអ្នកគ្រប់គ្រងជម្ពូទ្វីប ១ ព្រះ អង្គ ទ្រង់ព្រះនាមថាទិសម្បតិ ព្រះអង្គមានព្រះរាជឱរស ១ ព្រះអង្គ មានព្រះនាមថារេណុ ទ្រង់មានព្រាហ្មណ៍បុរោហិតឈ្មោះ គោវិន្ទៈ គោវិន្ទព្រាហ្មណ៍ មានបុត្រម្នាក់ឈ្មោះជោតិបាល ជាមនុស្សដែលរាជ កុមាររេណុ ស្រឡាញ់ច្រើន ទ្រង់ចាត់ទុកជោតិបាល ជាមិត្ដសម្លាញ់ របស់ព្រះអង្គ ក្រៅពីសម្លាញ់ អង្គទៀត សឹងជាខ្សែរាជវង្សគឺ ព្រះអង្គម្ចាស់សត្ដភូ ព្រហ្មទត្ដ វេស្សភូ ភរតៈ ធតរដ្ឋៈ ធតរដ្ឋៈ បុគ្គលទាំង រូប នេះ ជាមិត្ដសម្លាញ់នឹងគ្នាតាំងពីនៅក្មេង ។ តមក គោវិន្ទព្រាហ្មណ៍ បានធ្វើមរណកាលទៅ ខណៈដែលបាន ទទួលព្រះរាជឱង្ការអំពីព្រះបាទទិសម្បតិ ឱ្យធ្វើការជំនួសព្រះអង្គ ព្រះបាទទិសម្បតីមានការសោកស្ដាយយ៉ាងខ្លាំង ទ្រង់អាឡោះអាល័យ ពន់ប្រមាណ ព្រះរាជបុត្ររេណុបានចូលទៅគាល់ ក្រាបទូលឱ្យតែង តាំង ជោតិបាល ជាបុរោហិតជំនួស ទ្រង់ពណ៍នាគុណសម្បត្ដិ របស់ជោតិបាលថា ជាអ្នកមានសតិបញ្ញាឆ្លៀវឆ្លាតជាងមហាគោវិន្ទៈ ជាបិតាទៅទៀត ព្រះចៅទិសម្បតិ បានត្រាស់បញ្ជាឱ្យ ជោតិបាល ចូលគាល់ ហើយទ្រង់ប្រកបព្រះរាជពិធីតែងតាំងជាបុរោហិត បន្ត តំណែងរបស់ឪពុកគាត់ តាមការណែនាំរបស់ព្រះរាជបុត្ររេណុ ។
          ពេលជោតិបាល បានទទួលព្រះរាជឱង្ការតែងតាំងជាបុរោហិត ហើយ ក៏បានថ្វាយពាក្យប្រឹក្សាគ្រប់យ៉ាង ដែលបិតាធ្លាប់ថ្វាយ និង បានថ្វាយពាក្យប្រឹក្សាដែលបិតាមិនធ្លាប់ទូលថ្វាយបានចាត់ចែងការងារ គ្រប់យ៉ាង ដែលបិតាធ្លាប់ចាត់ចែងនិងចាត់ចែងការងារ ដែលបិតាមិន ធ្លាប់ចាត់ចែង ការបដិបត្ដិនាទីរបស់លោក ធ្វើឱ្យប្រជាជនពេញចិត្ដ ច្រើន ទើបនាំគ្នាហៅលោកថា គោវិន្ទៈ តមក ជោតិបាលមាណព ទើបបានទទួលងារថាមហាគោវិន្ទៈ
ថ្ងៃមួយ មហាគោវិន្ទៈ ចូលទៅគាល់សំឡាញ់ដែលជាក្សត្រ អង្គ ហើយក្រាបទូលថា ឥឡូវនេះព្រះបាទទិសម្បតិ ទ្រង់ជរាណាស់ ហើយ សភាពការនឹងប្រព្រឹត្តទៅយ៉ាងពិតប្រាកដថា ពួកមហាមាត្យ នឹងទូលយាងព្រះបាទរេណុ ឱ្យឡើងជាក្សត្របន្ដរាជវង្ស ។ ព្រះអង្គ សមគួរនឹងចូលគាល់ព្រះបាទរេណុ ទូលសុំចែករាជសម្បត្ដិ ពេល ព្រះបាទរេណុ បានសោយរាជ្យសម្បត្ដិហើយ ក្សត្រទាំង ៦ អង្គ ទ្រង់ ក៏យល់ព្រមដូច្នោះដែរ ហើយក៏បានចូលគាល់ព្រះបាទរេណុ ទូល សុំចែករាជសម្បត្ដិតាមពាក្យណែនាំរបស់មហាគោវិន្ទៈ ។ ពេលនោះ ព្រះបាទរេណុ  បានសន្យាថា  បើខ្ញុំបានសោយរាជ្យហើយ  ខ្ញុំនឹងបែង ចែករាជសម្បត្ដិឱ្យស្មើគ្នា
          តមក ពេលព្រះបាទទិសម្បតិ សោយទិវង្គតទៅ ព្រះបាទរេណុ ក៏បានរាជាភិសេកគ្រងរាជ្យបន្ដ ហើយទ្រង់បានទំនុកបំរុង ដោយកាម គុណ អស់កាលដ៏យូរអង្វែង ហើយទ្រង់ក៏នៅមិនទាន់បែងចែករាជ សម្បត្ដិ។ មហាគោវិន្ទៈ ទើបក្រាបទូលឱ្យក្សត្រទាំង អង្គចូលគាល់ ទូលសុំបែងចែករាជសម្បត្ដិតាមពាក្យសន្យា ព្រះបាទរេណុ បាន ទទួលពាក្យស្នើសុំរបស់សំឡាញ់ទាំង អង្គថា ទ្រង់មិនភ្លេចពាក្យ សន្យាទេ តែមាននរណាទៅដែលអាចបែងចែកប្រឹថពីនេះ ដែលមាន លក្ខណៈ ដូចជាមុខរទេះ គឺទិសខាងជើងចេញទៅទិសខាងត្បូងរៀវ ចូល ឱ្យជាចំណែកទាំង ស្មើគ្នាបាន ក្សត្រទាំង អង្គក្រាបទូល ថា មហាគោវិន្ទៈអាចបែងចែកបាន ព្រះបាទរេណុ ទើបទ្រង់អនុញ្ញាត ឱ្យ មហាគោវិន្ទៈ ជាអ្នកចាត់ចែង
            មហាគោវិន្ទៈ ពិចារណាប្រឹថពីនៅក្នុងជម្ពូទ្វីបសឹងមានសណ្ឋាន ដូចមុខរទេះ ហើយក៏បែងចែកជា ៧ ចំណែកស្មើៗគ្នា និង ស្ថាបនា អាណាចក្រទាំងអស់ឱ្យមានលក្ខណៈដូចមុខរទេះ ដោយមានអាណា ចក្ររបស់ព្រះបាទរេណុនៅចំកណ្ដាលនៃអាណាចក្រក្សត្រដទៃៗដូច្នេះ
.សាងក្រុងទន្ដបុរៈ           ជាក្រុងធំរបស់អាណាចក្រកាលិង្គៈ
          .សាងក្រុងបោតនៈ         ជាក្រុងធំរបស់អាណាចក្រអស្សកៈ
          .សាងក្រុងមាហិស្សតិ ជាក្រុងធំរបស់អាណាចក្រ អវន្តិ
            .សាងក្រុងរោរុកៈ ជាក្រុងធំរបស់អាណាចក្រសោចិរៈ
          .សាងក្រុងមិថិលា  ជាក្រុងធំរបស់អាណាចក្រវិទេហៈ
.សាងក្រុងចម្ប៉ា    ជាក្រុងធំរបស់អាណាចក្រអង្គៈ
          .សាងក្រុងពារាណសី ជាក្រុងធំរបស់អាណាចក្រកាសី
ពេលមហាគោវិន្ទៈ សាងក្រុងធំរបស់អាណាចក្រទាំង រួច ហើយ ក្សត្រគ្រប់ព្រះអង្គទ្រង់ពេញព្រះទ័យយ៉ាងខ្លាំង ព្រះបាទរេណុ ទើបទ្រង់បញ្ជាឱ្យចាត់ចែងពីធីរាជាភិសេក ឱ្យសំឡាញ់ដែលជាក្សត្រ ទាំង ៦ ព្រះអង្គ ជាក្សត្រាធិរាជ្យ គ្រប់គ្រងអាណាចក្រផ្សេងៗដូច្នេះ៖
.
រាជធានី(ក្រុង)
អាណាចក្រ(ប្រទេស)
អ្នកគ្រប់គ្រងអាណាចក្រ
ក្រុងទន្ដបុរៈ
កាលិង្គៈ
ព្រះបាទសត្ដភូ
ក្រុងបោតនៈ
អស្សកៈ
ព្រះបាទព្រហ្មទត្ដ
ក្រុងមាហិស្សតិ
អវន្តិ
ព្រះបាទវេស្សភូ
ក្រុងរោរុកៈ
សោចិរៈ
ព្រះបាទភរតៈ
ក្រុងមិថិលា
វិទេហៈ
ព្រះបាទរេណុ
ក្រុងចម្ប៉ា
អង្គៈ
ព្រះបាទធតរដ្ឋៈទី ១
ក្រុងពារាណសី
កាសី
ព្រះបាទធតរដ្ឋៈទី ២
          សនង្កុមារព្រហ្មត្រាស់និទានតទៅថា ក្សត្រាធិរាជទាំង ៧ អាណាចក្រ ទ្រង់តែងតាំងមហាគោវិន្ទព្រាហ្មណ៍ជាបុរោហិត ក្រៅពី នោះ មហាគោវិន្ទព្រាហ្មណ៍ នៅមាននាទីជាអាចារ្យបង្រៀនមន្ដដល់ ព្រាហ្មណ៍ មហាសាល ៧ នាក់ និង ព្រាហ្មណ៍នហាតកៈ ៧០០ នាក់ ទៀត ។ កិត្ដិសព្ទរបស់ មហាគោវិន្ទព្រាហ្មណ៍ ផ្សព្វផ្សាយទូទៅថា មហាគោវិន្ទព្រាហ្មណ៍ អាចមើលឃើញព្រហ្ម និង សន្ទនាជា មួយព្រហ្មបាន ។
មហាគោវិន្ទព្រាហ្មណ៍ គិតថា យើងមិនមើលឃើញព្រហ្ម និង មិនដែលសន្ទនាជាមួយព្រះព្រហ្ម ដូចជាកិត្ដិសព្ទ ដែលគេថានោះ ឡើយ យើងគ្រាន់តែស្ដាប់ពាក្យព្រាហ្មណ៍ចាស់ៗ អ្នកជាអាចារ្យនិង គ្រូរបស់អាចារ្យទាំងឡាយថា បុគ្គលអាចគេចខ្លួនពួនសម្ងំសម្លឹង ករុណាឈាន (ព្រហ្មវិហារធម៌ ៤) រហូត ៤ ខែ ក្នុងរដូវភ្លៀងបាន ទើបអាចឃើញ ព្រះព្រហ្ម និង សន្ទនាជាមួយព្រះព្រហ្មបាន ។ គាត់ ទើបសម្រេចចិត្ដ សុំឈប់សំរាក ៤ ខែ ដោយហាមមិនឱ្យបុគ្គលដទៃ ចូលទៅរក លើកលែងតែអ្នកនាំអាហារម្នាក់ ។ បន្ទាប់មក លោក បានដើរថ្វាយបង្គំលា ព្រះបាទរេណុ និងក្សត្រទាំង ៦ អង្គទៀត ព្រម ទាំងលាព្រាហ្មណ៍មហាសាល ព្រាហ្មណ៍នហាតកៈ ជាសិស្ស និង លា ភរិយា ទាំង ៤០ នាក់ ដោយប្រាប់ហេតុផល ដូចដែលបានពោល ខាងដើម ក៏បានទទួលការយល់ព្រមអំពីបុគ្គលទាំងនោះ ។
          បញ្ចសិខៈគន្ធព្វបុត្រ ក្រាបទូលតាមពាក្យរបស់ សនង្កុមារព្រហ្ម តទៅថា មហាគោវិន្ទព្រាហ្មណ៍ ចេញចាកក្រុងមិថិលា ទៅសាង សណ្ឋាគារថ្មី ទិសខាងកើត ហើយអង្គុយផ្សាយករុណាឈានរហូត ៤ ខែ ក្នុងរដូវភ្លៀងក៏មិនឃើញព្រះព្រហ្ម ក្នុងខណៈនោះ ក៏លះបង់ សេចក្ដីព្យាយាម ដោយក្ដីអស់សង្ឃឹមថា ពាក្យរបស់លោកគ្រូអាចារ្យ ចាស់ៗ និងអ្នកជាគ្រូរបស់អាចារ្យទាំងឡាយបានស្ដាប់មកគង់មិន កើតផលប្រាកដឡើយ ។ សនង្កុមារព្រហ្ម ក៏ប្រាកដឡើង ធ្វើឱ្យ មហាគោវិន្ទព្រាហ្មណ៍ ភ្ញាក់ព្រឺត ហើយសួរថា អ្នកជានរណា ? សនង្កុ- មារព្រហ្ម តបថា ពួកទេវតាទាំងឡាយហៅយើងថា សនង្កុមារព្រហ្មមហាគោវិន្ទព្រាហ្មណ៍ ក៏ថ្វាយរបស់ដែលមានតម្លៃ គឺអាសនៈ ទឹកផឹក ប្រេងលាបជើង និងស្ករ ឯសនង្កុមារព្រហ្ម ទ្រង់ក៏ទទួល និង ផ្តល់ ឳកាសឲ្យសួរចំណុចសង្ស័យ   ដែលជាប្រយោជន៍  ក្នុងបច្ចុប្បន្ន  និង ទៅអនាគត ។
មហាគោវិន្ទព្រាហ្មណ៍    ទើបលើកជាបញ្ហាចោទសួរ  ដើម្បី ប្រយោជន៍ក្នុងអនាគត ព្រោះប្រយោជន៍ក្នុងបច្ចុប្បន្ន លោកជ្រាបល្អ ហើយ ។ លោកសួរថា ក្សត្រគួរតាំងនៅក្នុងធម៌អ្វី សិក្សាក្នុងធម៌អ្វី  ទើបទៅកើតក្នុងព្រហ្មលោកដែលជាអមតៈបាន?
          សនង្កុមារព្រហ្ម ឆ្លើយតបថា ក្នុងពួកមនុស្សអ្នកដែលលះនូវ ការប្រកាន់ថា នេះជារបស់យើង ជាអ្នកនៅម្នាក់ឯង បង្អោនចិត្ដទៅ ក្នុងករុណាធម៌ អ្នកដែលមិនមានក្លិនស្អុយ វៀរចាកមេថុន បុគ្គលដែល តាំងនៅក្នុងធម៌នេះ និងសិក្សាក្នុងធម៌នេះ ទើបនឹងចូលទៅដល់ព្រហ្ម លោក ដែលជាអមតឋានបាន ។
          មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលអធិប្បាយអត្ថន័យក្នុងពាក្យ នីមួយៗ នៃចម្លើយទាំងអស់របស់សនង្កុមារព្រហ្ម តាមការយល់ឃើញ របស់ខ្លួនដូចតទៅថាៈ
          ពាក្យថា ការលះនូវការប្រកាន់មាំថាជារបស់ខ្លួន លោកយល់ថា បុគ្គលខ្លះក្នុងលោកនេះ  លះបង់គំនរទ្រព្យសម្បត្ដិ និងគ្រឿងបរិក្ខារតូច ធំ កោរសក់ និង ពុកមាត់  ស្លៀកដណ្ដប់សំពត់កាសាវៈ  ចេញចាកផ្ទះ
បួសជាបព្វជិត ។
ពាក្យថា ជាអ្នកនៅតែម្នាក់ឯង លោកយល់ថា បុគ្គលខ្លះក្នុង លោកនេះ  អាស្រ័យសេនាសនៈស្ងប់ស្ងាត់  គឺព្រៃ  គល់ឈើ ជ្រលងភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃខ្មោច ព្រៃរហោឋាន និងគំនរចំបើង ជាដើម ។
          ពាក្យថា បុគ្គលបង្អោនចិត្ដទៅក្នុងករុណាធម៌ លោកយល់ថា បុគ្គលខ្លះក្នុងលោកនេះ មានករុណាចិត្ដផ្សាយទៅក្នុងទិសទាំង ៤ និង អនុទិស ផ្សាយទៅរហូតចក្រវាឡ  ដោយករុណាចិត្ដដែលបរិបូណ៍ ដោយមហគ្គតៈចិត្ដ មិនមានព្រំដែន មិនមានពៀរ មិនមានការ បៀតបៀន ។
នៅពេលអធិប្បាយដល់ពាក្យថា អ្នកមិនមានក្លិនស្អុយ មហា គោវិន្ទៈ​ មិនដឹងយល់ថាដូចម្ដេច ក៏ទូលសួរ សនង្កុមារព្រហ្ម ដោយ គាថាថាៈ
បពិត្រព្រះព្រហ្ម តើបុគ្គលពួកណាដែលមានក្លិនស្អុយ ខ្ញុំព្រះ អង្គមិនយល់ទាល់តែសោះ សូមលោកដែលមានបញ្ញាច្រើន មេត្ដាប្រាប់ មកអ្វីដែលធ្វើឱ្យសត្វមានក្លិនស្អុយ ទៅកាន់អបាយ បិទផ្លូវព្រហ្មលោក? សនង្កុមារព្រហ្ម ត្រាស់តបជាគាថាថាៈ
កោធៈ សេចក្ដីក្រោធ មោសវជ្ជៈ ការនិយាយកុហក និកតិ ការ វៀចវេរ ទោព្ភៈ ការប្រទុស្ដរាយមិត្ដ កទរិយតា សេចក្ដីកំណាញ់ អតិមាន ការមើលងាយ ឧសុយា សេចក្ដីច្រណែន ឥច្ឆា សេចក្ដី ប្រាថ្នា វិចិកិច្ឆា ការសង្ស័យ បរហេឋនា ការបៀតបៀនអ្នកដទៃ លោភៈ សេចក្ដីលោភ ទោសៈ សេចក្ដីខឹងក្រោធ មទៈ សេចក្តីស្រវឹង មោហៈ សេចក្ដីវង្វេង ។ សត្វដែលប្រកបដោយកិលេសទាំងនេះ នឹង ធ្លាក់ទៅ ក្នុងអបាយ បិទផ្លូវព្រហ្មលោក ។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលតាមការយល់ឃើញរបស់ខ្លួន ថាក្លិនស្អុយទាំងនោះ មិនមែនជាវត្ថុដែលអ្នកគ្រប់គ្រងផ្ទះ អាចកំចាត់ បានដោយងាយនោះទេ ទាល់តែចេញទៅបួសទើបអាចកំចាត់បាន ពេលនោះ សនង្កុមារព្រហ្ម អនុមោទនាហើយ ក៏ត្រឡប់ទៅ វិញបាត់ទៅ ។
បន្ទាប់មក មហាគោវិន្ទព្រាហ្មណ៍ បានចូលទៅគាល់ព្រះបាទ រេណុ និង ក្សត្រ ៦ អង្គ ទៀត ដើម្បីទូលលាចេញបួសដោយហេតុផល ដែលលោកបានជួបសនង្កុមារព្រហ្ម ។ ទោះបីជាក្សត្រទាំង ៧ អង្គ មានបន្ទូលបញ្ចុះបញ្ចូល ហាមឃាត់យ៉ាងណា ក៏លោកមិនកែប្រែចិត្ដ ដែរ ទីបំផុត ក្សត្រទាំង ៧ អង្គ ក៏ទ្រង់អនុញ្ញាត និង ត្រាស់ថា នឹងចេញបួសតាម ។
បន្ទាប់មក លោកបានទៅលាពួកព្រាហ្មណ៍មហាសាល ៧ នាក់ ព្រាហ្មណ៍ នហាតកៈ ៧០០ នាក់ ភរិយា ៤០ នាក់ ទៀត ដោយប្រើ ពេលវេលា ៧ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលលោកសម្រេចចិត្ដចេញបួសមក ។ ក្រោយពីដើរលារួចហើយ ក៏ចេញចាកផ្ទះទៅបួសជាបព្វជិត ដោយ មានបុគ្គលចេញបួសតាមច្រើននាក់ ដូចជាក្សត្រទាំង ៧ អង្គ ព្រាហ្មណ៍ មហាសាលទាំង ៧ នាក់ ព្រាហ្មណ៍នហាតកៈ ៧០០នាក់ និង ភរិយា ៤០ នាក់ផងដែរ ។
          បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលតាមដែលសនង្កុមារព្រហ្មត្រាស់ និទានតទៅថា ពេលមហាគោវិន្ទព្រាហ្មណ៍ ចេញបួសហើយបាន ប្រព្រឹត្ដព្រហ្មចរិយធម៌ ចម្រើនព្រហ្មវិហារបែបអប្បមញ្ញាធម៌ ៤ ប្រការ និង បង្រៀនសាវ័កទាំងបព្វជិត និង គ្រហស្ថឱ្យប្រតិបត្ដិតាម ។ ប្រាកដ ថា បណ្ដាសាវ័ក អ្នកដែលបានយល់ច្បាស់អំពីពាក្យបង្រៀនរបស់លោក ពេលដែលស្លាប់ទៅ បានទៅកើតក្នុងព្រហ្មលោក ។ ពួកសាវ័កអ្នក ដែលមិនសូវដឹងច្បាស់ ពេលដែលស្លាប់ទៅ ពួកខ្លះបានទៅកើតក្នុង ស្ថានសួគ៌ជាន់បរិនិម្មិតវសវត្តី ពួកខ្លះបានទៅកើតក្នុងជាន់និម្មានរតី ពួកខ្លះទៅកើតក្នុងស្ថានតុសិតយាមាតាវត្ដិង្សចាតុម្មហារាជអ្នក ដែល សម្រេចផលទាបបំផុតទៅកើតក្នុងពួកគន្ធព្វ ។ ការចេញបួស ប្រព្រឹត្ដ ព្រហ្មចរិយធម៌របស់អ្នកទាំងនោះ មិនអត់ប្រយោជន៍ឡើយ ។
វគ្គចុងក្រោយ
បញ្ចសិខគន្ធព្វបុត្រ បញ្ចប់ពាក្យក្រាបទូលដោយសួរថា តើព្រះ អង្គ ទ្រង់នឹកឃើញរឿងនោះដែរឬទេ? ទ្រង់ត្រាស់ឆ្លើយថា យើងរព្ញក បាន មហាគោវិន្ទព្រាហ្មណ៍ សម័យនោះ គឺតថាគតហ្នឹងឯង តែព្រហ្ម ចរិយធម៌គ្រានោះ មិនប្រព្រឹត្ដទៅដើម្បីសេចក្ដីនឿយណាយ ដើម្បី កំចាត់បង់នូវតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីត្រាស់ដឹង និង ដើម្បីព្រះនិព្វានឡើយ តែប្រព្រឹត្ដទៅ ដើម្បីកើតក្នុងព្រហ្មលោក ប៉ុណ្ណោះ ចំណែកព្រហ្មចរិយធម៌របស់តថាគតក្នុងពេលនេះ ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីកំចាត់បង់តម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីត្រាស់ដឹង និងដើម្បីព្រះនិព្វានដោយពិត ប្រាកដ ។ ទ្រង់អធិប្បាយថា ព្រហ្មចរិយធម៌នេះគឺ អរិយមគ្គមានអង្គ ៨ ។ ទ្រង់សំដែងអំពីផលនៃព្រហ្មចរិយធម៌ របស់ព្រះអង្គតទៅថា សាវ័ករបស់តថាគតដែលដឹងច្បាស់នូវធម៌ អាចធ្វើឱ្យជាក់ច្បាស់នូវ ចេតោវិមុត្ដិ និង បញ្ញាវិមុត្ដិដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃ អាសវៈទាំងឡាយដោយបញ្ញាដ៏ឧត្ដម ។ ពួកសាវ័កដែលមិនយល់ ច្បាស់នូវធម៌ទាំងនោះ ពួកខ្លះបានជាព្រះអនាគាមី ពួកខ្លះបានជា ព្រះសកទាគាមី និងពួកខ្លះបានជាព្រះសោតាបន្ន ការបួសប្រព្រឹត្ដ ព្រហ្មចរិយធម៌របស់សាវ័កទាំងនោះ មិនឥតប្រយោជន៍ឡើយ ៕
ចំណុចគួរសង្កេត
          នៅក្នុងព្រះសូត្រនេះ ក៏មានរឿងទាក់ទងជាមួយនឹងសនង្កុមារ ព្រហ្ម ដូចដែលបានបរិយាយក្នុងព្រះសូត្រមុនដែរ តែក្នុងទីនេះ មានសេចក្តីទូលំទូលាយជាង គឺសនង្កុមារព្រហ្ម ជាអ្នកនិទានរឿងអតីត ជាតិរបស់ព្រះសម្មាសម្ពុទ្ធ ខណៈដែលទ្រង់សោយព្រះជាតិជា មហា គោវិទ្ទព្រាហ្មណ៍ និង ណែនាំខបដិបត្តិ ដើម្បីចូលទៅកាន់ព្រហ្មលោក ផង ។ បើសង្កេតខបដិបត្តិ ដើម្បីចូលទៅកាន់ព្រហ្មលោក ដែល សនង្កុមារព្រហ្ម បានណែនាំ នឹងឃើញថា មិនផ្សេងគ្នាពីគោលធម៌ ក្នុងព្រះពុទ្ធសាសនាឡើយ នោះក៏គឺអប្បមញ្ញាធម៌ ៤ ប្រការនោះឯង។
          ព្រះសូត្រនេះ ផ្តល់ចំណេះដឹងផ្នែកភូមិសាស្ត្រ និងប្រវត្តិ សាស្ត្រ ឬពង្សាវតារឥណ្ឌាសម័យបុរាណ ជាពិសេស រឿងរបស់រដ្ឋទាំង ៧ តាមការបែងចែករបស់មហាគោវិន្ទព្រាហ្មណ៍នោះ។ គួរសិក្សាស្វែង យល់ថា តើក្នុងបច្ចុប្បន្ន រដ្ឋទាំងនោះស្ថិតនៅក្នុងទីណា ហើយគួរធ្វើ ជាផែនទីបុរាណទុក ព្រោះភាគច្រើនជាឈ្មោះដែលដឹងខុសៗគ្នា ។
          ម្យ៉ាងវិញទៀត ដើម្បីឲ្យបានចំណេះដឹងក្នុងខ្លឹមសារនេះ ឲ្យ កាន់តែទូលំទូលាយ គួរស្រាវជ្រាវក្នុងគម្ពីរវស្តុ របស់មហាយានផង ព្រោះគម្ពីរនោះសម្តែងអំពីរឿងមហាគោវិន្ទៈឈ្មោះថាគោវិន្ទសូត្រ ដែល
មានលក្ខណៈខុសគ្នាពីព្រះសូត្រនេះច្រើនណាស់ ។
ខ្លឹមសារដែលគួរសិក្សា               សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
       ប្រៀបធៀប មាតិកាធម៌ ក្នុងកាប្រជុំពួកទេវតាជាន់ តាវត្ដិង្ស ក្នុងព្រះសូត្រនេះ ជាមួយជនវសភសូត្រ។
       ប្រៀបធៀប ការប្រព្រឹត្ដព្រហ្មចរិយធម៌ របស់ព្រះបាទ មហាសុទស្សនៈក្នុងមហាសុទស្សនសូត្រ ជាមួយ មហាគោវិន្ទ ព្រាហ្មណ៍ ក្នុងព្រះសូត្រនេះ ។
       វិភាគប្រៀបធៀប ព្រហ្មចរិយធម៌ របស់មហាគោវិន្ទ ព្រាហ្មណ៍ ជាមួយព្រះពុទ្ធអង្គ ។
       សិក្សាប្រៀបធៀប គោលដៅ របស់ជនវសភសូត្រជា មួយ គោលដៅរបស់មហាគោវិន្ទសូត្រ។
       សិក្សារឿងបញ្ចសិខគន្ធព្វបុត្រ ៕៚
“ចប់មហាគោវិន្ទសូត្រ”
aqa

0 comments:

Post a Comment