៧ មហាសមយសូត្រ (សំដែងអំពីការប្រជុំធំរបស់ពួកទេវតាបា្ររព្ធចំពោះភិក្ខុ៥០០អង្គ)
សេចក្តីសង្ខេប
សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធ គង់នៅក្នុងព្រៃមហាវ័ន ក្រុង កបិលពស្ដុ ដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃចំនួន ៥០០ អង្គ ។ កាលនោះ មានការប្រជុំធំរបស់ពួកទេវតា ១០ លោកធាតុ ឬ ១០.០០០ ចក្រវាឡ ដែលមានព្រះព្រហ្មជាន់សុទ្ធាវាស ៤ អង្គមក ប្រាកដ ចំពោះព្រះភក្ដ្រព្រះសម្មាសម្ពុទ្ធ សំដែងពាក្យជាគាថា ឱ្យទ្រង់ ជ្រាប ។ គាថាដែលព្រហ្មជាន់សុទ្ធាវាសពោលនោះគឺៈ
អង្គទី ១ ពោលថា ការប្រជុំធំក្នុងព្រៃធំ មានពួកទេពមកប្រជុំគ្នា ។ ពួកយើងនាំគ្នាមកសម័យនោះ ក៏ដើម្បីបានសួរសុខទុក្ខពួកក្រុម ទេវតាដែលមិនបរាជ័យ ។
អង្គទី ២ ពោលថា ភិក្ខុទាំងឡាយក្នុងទីប្រជុំនោះ មានចិត្ដស្ងប់ ធ្វើចិត្ដរបស់ខ្លួនៗឱ្យត្រង់ ភិក្ខុអ្នកជាបណ្ឌិតរមែងរក្សាឥន្ទ្រិយ៍ ដូចជា នាយសារថីអ្នកកាន់នូវបង្ហៀសេះបរទៅ ។
អង្គទី ៣ ពោលថា ភិក្ខុទាំងនោះកាត់កិលេស ដូចជាគោល ។ ជាអ្នកមិនញាប់ញ័រ បរិសុទ្ធ ប្រាសចាកមន្ទិល ហើយត្រាច់ទៅ ជាអ្នក ដែលព្រះមានព្រះភាគ អ្នកមានចក្ខុទ្រង់ហ្វិកហាត់ល្អហើយ ដូចជាដំរី ស្ទាវដែលគេបានបង្វឹកល្អហើយ ។
អង្គទី ៤ ពោលថា ពួកជនដែលគោរព ព្រះសម្មាសម្ពុទ្ធជាទី ពឹង រមែងមិនទៅកាន់អបាយភូមិ ក្រោយពេលដែលស្លាប់ទៅហើយ រមែងបានចូលទៅដល់ពួកទេពដែលចម្រើនរុងរឿង ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទៅកាន់ភិក្ខុទាំងឡាយថា ការប្រជុំ របស់ពួកទេវតាចំនួនច្រើនបំផុតដូច្នេះ ធ្លាប់មានមកហើយក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយក្នុងអតីត ហើយនឹងមានក្នុងសាសនា របស់ព្រះពុទ្ធក្នុងអនាគតទៀត តែមិនច្រើនជាងនេះទេ ។ ព្រះអង្គ ត្រាស់ថា ទ្រង់នឹងណែនាំបណ្ដាពួកទេវតាដែលមកប្រជុំគ្នា ឱ្យភិក្ខុ ទាំងឡាយ បានជ្រាបនូវនាម និង គោត្ត របស់ពួកទេវតាទាំងនោះ សូម ឲ្យភិក្ខុទាំងឡាយធ្វើសេចក្ដីព្យាយាម គឺចូលសមាបត្ដិ មានញាណ អាច ឃើញទេវតាទាំងនោះបានច្រើន ឬ តិចតាមកម្លាំងញាណ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ណែនាំពួកទេវតាដែលមកប្រជុំគ្នា ជា គណៈៗដូចតទៅនេះ៖
គណៈទី ១ គឺយក្ស ៧.០០០ នាក់ ដែលជាភុម្មទេវតា នៅក្នុង ក្រុងកបិលពស្តុ ដែលមានឫទ្ធិ មានសេចក្ដីរុងរឿង មានពណ៌សម្បុរ ស្អាត ជាពួកដំបូង ។
គណៈទី ២ គឺពួកយក្ស ៦.០០០រូប ដែលនៅលើភ្នំហិមពាន្ដ ។
គណៈទី ៣ គឺពួកយក្ស ៣០០០រូប ដែលនៅលើភ្នំសាតាគិរី ។
គណៈទី ៤ គឺយក្ស ៥០០រូប ដែលនៅលើភ្នំវេស្សាមិត្ដ ។
គណៈទី ៥ គឺគម្ភីរយក្សដែលរក្សាក្រុងរាជគ្រឹះ នៅលើភ្នំ វេបុល្លៈ។
គណៈទី ៦ គឺពួកចាតុម្មហារាជ និង បរិវារ ទ្រង់ណែនាំតាម លំដាប់ទិសដែលរក្សាក្នុងខណៈនោះ បានដល់ស្ដេចធតរដ្ឋៈគ្រប់គ្រង ពួកគន្ធព្វ ស្ដេចវិរូឡ្ហកៈ គ្រប់គ្រងពួកកុម្ភណ្ឌ ស្ដេចវិរូបក្ខៈ គ្រប់គ្រង ពួកនាគ និងស្ដេចកុវេរៈ(ស្ដេចវេស្សវ័ណ) គ្រប់គ្រងពួកយក្ស ។
ទ្រង់សរុបថា ពួកស្ដេចចាតុម្មហារាជិកាទាំងនោះ មានពន្លឺភ្លឺ ស្វាង ផ្សាយទៅគ្រប់ទិសទាំងបួនស្ថិតក្នុងព្រៃមហាវ័ន ក្រុងកបិល ពស្តុ ។ ទ្រង់ណែនាំបរិវារ របស់ស្ដេចចាតុម្មហារាជិកា ជាពិសេស អ្នក ដែលមានអត្ដចរិតខិលខូច គឺ កុដេណ្ឌុ វេដេណ្ឌុ វិដូ វិដូដៈ ចន្ទនៈ កាមសេដ្ឋៈ កិន្នុឃណ្ឌុ និឃណ្ឌុ បនាទៈ ឱបមញ្ញៈ ទេវសូតៈ មាតលី ចិត្ដគន្ធព្វ សេនគន្ធព្វ នឡោរាជៈ ជនោសភៈ បញ្ចសិខ តិម្ពរុ និង នាងសុរិយវច្ឆសា (ធីតារបស់តិម្ពុរុ ដែលបញ្ចសិខៈលង់ស្នេហ៍) ។
បន្ទាប់ពីនោះ ទ្រង់ណែនាំពួកនាគ ដែលជាបរិវាររបស់ស្ដេច វិរូឡ្ហកៈដូចជាពួកនាគដែលនៅឯស្រះនាសភៈក្នុងក្រុងវេសាលី មករួម គ្នាជាមួយនាគតច្ឆកៈ នាគកម្ពលៈ នាគអស្សតរ និងពួកនាគដែល នៅឯកំពង់ទឹក ឈ្មោះបយាគៈ (ក្រុងអល្លាហាបាត) នៃទន្លេយមុនា ។ ក្រៅពីនោះ ដំរីឯរាវាណៈជាប្រធានក៏មកដែរ ។ តែដោយ ពុទ្ធានុភាព នាគ និង គ្រុឌ ដែលជាសត្រូវនឹងគ្នាអស់កាលដ៏យូរមកហើយ ក៏នៅរួមគ្នាបានដោយពួកនាគ មិនមានអារម្មណ៍ខ្លាចពួកគ្រុឌឡើយ ហើយចរចាគ្នាដោយពាក្យពីរោះស្និទ្ធស្នាល ។
គណៈទី ៧ គឺពួកអសុរដែលអាស្រ័យនៅក្នុងមហាសមុទ្រ ជាអ្នកមានឫទ្ធិអំណាច ។ អសុរពួកនេះ មានស្ដេចវាសវៈជាប្រធាន អសុរពួកដទៃ ដូចជាពួកកាលកញ្ជៈ មានរាងកាយគួរខ្ពើមរអើម និង គួរខ្លាចពួក ទានវេឃសៈ អសុរវេបចិត្ដិ អសុរសុចិត្ដិ អសុរបហារាទៈ និងស្ដេចមារនមុចិ ។ ក្រៅពីនោះ នៅមានពួកអសុរ ដែលជាបុត្រ របស់ពលិអសុរ ចំនួន ១០០ នាក់ មានឈ្មោះថា វេរោចៈ ទាំងអស់ បានចងសៀតនូវគ្រឿង ពលិសេនា យ៉ាងរឹងមាំ ហើយបានបបួល
(រាហូ) ស្ដេចអសុរមកផងដែរ ។
គណៈទី ៨ គឺពួកទេព១០ ក្រុម (បានដល់ពួកទេពដែលកើត ដោយអំណាចឈាន និងមានឈ្មោះតាមកសិណដែលលោកបរិកម្ម) គឺ បឋវី អាបោ តេជោ វាយោ វរុណៈ វារុណៈ សោមៈ យសៈ មេត្ដា និង ករុណា ។ ក្រៅពីនេះ នៅមានពួកទេព ១០ ក្រុម ដែលមានក្រុមដទៃៗ ៥ ក្រុមទៀត រួមជា ៦០ ក្រុម មានព្រះឥន្ទ្រ ព្រះអាទិត្យ ចូលរួមផង ។
គណៈទី ៩ គឺពួកព្រហ្ម ទ្រង់ណែនាំព្រហ្មដែលជាពុទ្ធបុត្រ គឺ ពួកសាវ័ករបស់ព្រះពុទ្ធមុនៗ បានដល់សុព្រហ្ម បរមត្តព្រហ្ម សនង្កុមារ ព្រហ្ម និង តិស្សព្រហ្ម ។ បន្ទាប់មក ទ្រង់ណែនាំមហាព្រហ្ម ដែល គ្រប់គ្រងពិភពលោក ១.០០០ អង្គ ក្នុងចំនួននោះ មានស្ដេចមហា ព្រហ្ម ជាធំជាងព្រហ្មទាំងនោះចំនួន ១០ អង្គ ។ ក្នុងចំនួននោះ ១អង្គៗ មានអំណាចតាមផ្នែករៀងៗខ្លួនដូចជា ហារិតមហាព្រហ្ម ដែលមាន បរិវារច្រើន ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់និទានហេតុការណ៍ដែលកើតឡើងក្នុងទី ប្រជុំរបស់ទេវតា ទេព និងព្រហ្មទាំងនោះថា ពេលពួកទេវតា ទេព និង ព្រហ្មមកព្រមគ្នាហើយ សេនាមារសម្រុកចូលមកក្នុងទីប្រជុំនោះដោយ មានបំណងអាក្រក់ព្រះអង្គ ទើបបញ្ជាឱ្យទីប្រជុំនោះជ្រាបនិងប្រុងប្រៀប ខ្លួន ទ្រង់ពន្យល់ថា មហាសេនាមារបញ្ជាឱ្យសេនាមារទាំងអស់ចាប់ចង ទេវតាដែលមានក្នុងសាលប្រជុំទុកដោយរាគៈ កុំអោយពួកណារួចផុត ទៅបានឡើយ ហើយយកបាតដៃទះផ្ទប់ផែនដីខ្លាំងៗ ឱ្យសេនាមារបដិ- បត្ដិតាមឱ្យសម្រេច ។ តែទ្រង់សំដែងពុទ្ធានុភាព មិនឱ្យសេនាមារ និង ស្តេចមារធ្វើអ្វីបាន ដល់អ្នកដែលមកប្រជុំនោះឡើយ ។
ក្នុងទីបំផុត ពលមារបានពោលសរសើរសាវ័ករបស់ព្រះអង្គថា ជាអ្នកឈ្នះសង្គ្រាមហើយរួចផុតចាកសេចក្ដីភ័យខ្លាច មានយសប្រាកដ ក្នុងទីជំនុំជន នៅសប្បាយរីករាយក្នុងពួកទេវតាទាំងឡាយ ៕
ចំណុចគួរសង្កេត
ក្នុងព្រះសូត្រនេះ ក៏មានរឿងទេវកថា បែបព្រះពុទ្ធសាសនា មកពាក់ព័ន្ធដូចព្រះសូត្រ ២ ខាងដើមផងដែរ ព្រោះជាការប្រជុំធំ របស់ពួកទេវតា មារ ព្រហ្ម ទេព មកពី ១០ លោកធាតុ ។ វត្ថុបំណង នៃការប្រជុំគឺ ដើម្បីចូលគាល់ព្រះសម្មាសម្ពុទ្ធ និងសរសើរបដិបទា របស់ព្រះភិក្ខុសង្ឃចំនួន ៥០០ អង្គ ដែលសុទ្ធតែជាព្រះអរហន្ត ក្នុងព្រៃ មហាវ័ន ក្រុងកបិលពស្តុ ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃ ១៥ កើត ខែជេស្ឋ ក្រោយពី
ទ្រង់ហាមព្រះញាតិទាំងសងខាង មិនឲ្យធ្វើសង្រ្គាមដណ្តើមទឹកក្នុង ទន្លេរោហិណី ។
អដ្ឋកថា អត្ថាធិប្បាយប្រវត្តិការប្រជុំធំលើកនេះមាន សេចក្តី ថា ព្រះញាតិទាំងផ្នែកសក្យវង្ស និងផ្នែកកោលិយវង្ស ក្រោយពីបាន ដឹងសេចក្តីអន្តរាយ ដែលកើតឡើងពីសង្គ្រាមរឿងទឹករួចហើយ ទើប នឹករព្ញកដល់ព្រះមហាករុណាគុណរបស់ព្រះសម្មាសម្ពុទ្ធ ហើយបាន នាំ ខត្តិយកុមារ ម្ខាងៗ ២៥០ អង្គ ម្នាក់មកថ្វាយឲ្យព្រះអង្គបំពេញ បព្វជ្ជាឧបសម្បទា ។ ហើយទ្រង់នាំភិក្ខុទាំងនោះ ទៅនៅក្នុងព្រៃ មហាវ័ន តែត្រូវអតីតភរិយារបស់ភិក្ខុទាំងនោះតាមមករំខាន ទើប ទ្រង់នាំទៅនៅក្នុងព្រៃហេមពាន្ត រហូតភិក្ខុទាំងនោះ សម្រេចគុណធម៌ ជាន់ខ្ពស់ គឺសម្រេចជាព្រះសោតាខ្លះ ជាព្រះសកទាគាមីខ្លះ ជាព្រះ អនាគាមីខ្លះ ហើយទ្រង់នាំត្រឡប់មកអប់រំក្នុងព្រៃ មហាវ័នវិញ ភិក្ខុ ទាំងនោះ ក៏បានសម្រេចជាព្រះអរហន្តទាំងអស់ ហើយវេលាល្ងាចនៃ ថ្ងៃនោះឯង ពួកទេវតា មារ ព្រហ្ម ក៏មកប្រជុំគ្នាដែលជាការប្រជុំ ដ៏ធំលើកដំបូងក្នុងសាសនា របស់ព្រះពុទ្ធជាម្ចាស់ ៕
ខ្លឹមសារដែលគួរសិក្សា សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
១ សិក្សាប្រភព នៃការប្រជុំធំរបស់ទេវតាតាមន័យអដ្ឋកថា ។
២ វិភាគដើមហេតុ ហេតុការណ៍ និង លទ្ធផលនៃការ ប្រជុំលើកនេះ ។
៣ វិភាគខ្លឹមសារធម៌ក្នុងព្រះសូត្រនេះ ។
៤ វិភាគហេតុផល ដែលពីដើមពុទ្ធសាសនិកនិយមប្រើព្រះ សូត្រនេះ ជាធម៌សូត្រមន្ដ ៕ ៚
“ចប់មហាសមយសូត្រ”
?&?
0 comments:
Post a Comment